ឱកាសជាយុវជនស្ម័គ្រចិត្តជាមួយ មហោស្រពភាពយន្តខ្លី "ទម្លុះ"
ចលនាទម្លុះ សហការជាមួយ RULErs កំពុងធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត ដើម្បីធ្វើគម្រោង មហោស្រពភាពយន្តខ្លី ដែលជាវេទិកាមួយ ដែលផ្តល់ឱកាសឱ្យយុវជនកម្ពុជាអាចចែករំលែករឿងរ៉ាវ និងជម្រុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន សម្រាប់សហគមន៍របស់ពួកគេ។
លក្ខណសម្បត្តិ និងតម្រូវការពីយុវជនស្ម័គ្រចិត្ត៖
យុវជនត្រូវតែមានអាយុយ៉ាងតិច18 ឬជានិស្សិតឆ្នាំទី1 ឡើងទៅ
មានបទពិសោធន៍ ឬជំនាញទាក់ទងទៅនឹងតួនាទីដែលអ្នកជ្រើសរើស
មានការតាំងចិត្តក្នុងការបំពេញតួនាទី ឬកិច្ចការអោយទាន់ពេលវេលាដែលបានកំណត់
អាចចូលរួមការប្រជុំសំខាន់ៗ និងវគ្គបណ្ដុះបណ្ដាលដែលក្រុមការងារបានផ្ដល់អោយ
មានការគិតវិជ្ជមាន ពេញចិត្តនឹងការរៀនសូត្របន្ថែម មានការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ "ទម្លុះ"
មានការយោគយល់អធ្យាស្រ័យ និងអាចធ្វើការជាក្រុមដោយរលូន
អត្ថប្រយោជន៍ដែលអ្នកទទួលបាន៖
ទទួលបានវិញ្ញាបនបត្រ ក្រោយបញ្ចប់វគ្គស័្មគ្រចិត្ត
មានឱកាសអភិវឌ្ឍន៍ខ្លួនឯង និងបានជួយដល់សង្គម
ឱកាសទទួលបានការបណ្ដុះបណ្ដាលជំនាញក្នុងការប្រើប្រាស់បណ្ដាញសង្គម ឬកម្មវិធីផ្សេងៗ
បង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗដែលមានការគិតគោលបំណងដូចគ្នា និងអាចផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកដើម្បីទទួលបាននូវអ្វីថ្មីៗ
មានឱកាសរៀនសូត្របន្ថែមពីសមាជិកក្រុមការងារស្នូល
កាលបរិច្ឆេទសំខាន់ៗ៖
បើកទទួលពាក្យ៖ ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣
ប្រកាសលទ្ធផល Shortlist៖ ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣
វគ្គសម្ភាសន៍៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣
ប្រកាសលទ្ធផលជាស្ថាពរ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
ការណែនាំ និងជួបគ្នាដំបូងជាមួយនិងបេក្ខជនជាប់ជាស្ថាពរ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣
ព័ត៌មានលម្អិតពីតួនាទីនីមួយៗ៖
1. ផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Social Media Team)៖
អ្នកសរសេរមាតិកា / Content Creator
ក្រុមទីផ្សារ / Marketing Team
អ្នកលេងតិកតុក / Tik Tok Management Team
ជំនួយការផ្នែកប្រព័ន្ធផ្សព្វផ្សាយ / Assistant to Social media lead
ទំនួលខុសត្រូវ៖
បង្កើត Posters និងកាត់តវីដេអូ
សរសេរចំណងជើង បង្ហោះ និងកំណត់ពេលវេលាផុសចូលបណ្ដាញសង្គម
បង្កើតនិងរក្សាទំនាក់ទំនងជាមួយអង្គភាពផ្សេងៗ, influencers, KOLs និងដៃគូសហការប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
បង្កើតគំនិតសម្រាប់ Tiktok (Create Tik Tok content)
ជួយជ្រុមជ្រែងក្នុងការបង្កើតផែនការ និងដំណើរការរបស់កម្មវិធីទាំងមូល
តាមដានអំពីដំណើរការ ឬកិច្ចការរបស់ក្រុមនីមួយៗ នឹងបង្កើតការប្រជុំក្នុងក្រុម
មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់
ចេះប្រើ Zoom Meeting / Google meet or កម្មវិធីផ្សេងៗ
តម្រូវការពីបេក្ខជន៖
ចេះប្រើប្រាស់ Canvas, Capcut or other tools
មានភាពសកម្ម សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់
មានភាពសកម្មនៅលើបណ្ដាញសង្គម
ចេះថតវីដេអូ និងកាត់តវីដេអូ
ចេះងបង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អ
2. ផ្នែករៀបចំកម្មវិធី (Event Management Team)
ការរៀបចំភស្តុភារ / Logistics arrangement
ក្រុមប្រតិបត្តការ / Procurement team
ផ្នែកទំនាក់ទំនង / Communication Team
ផ្នែករៀបចំកម្មវិធី / Event organizers
ទំនួលខុសត្រូវ៖
រៀបចំផែនការ Logistics សម្រាប់ មហោស្រពភាពយន្តខ្លី "ទម្លុះ"
រៀបចំនិងស្វែងរកទីកន្លែង និងអាហារសម្រន់សម្រាប់ សម្រាប់មហោស្រពភាពយន្តខ្លី "ទម្លុះ"
ជួយរៀបចំអញ្ជើញក្រុមការងារ បេក្ខជន និងភ្ញៀវកត្តិយសសម្រាប់ មហោស្រពភាពយន្តខ្លី "ទម្លុះ"
ស្វែងរកដែគូសហការសម្រាប់ជួយរៀបចំកម្មវិធី
ជួយគាំទ្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទីផ្សារ
រៀបចំការចុះឈ្មោះ
ស្វែងរកពិធីករ និងពិធីការនី
តម្រូវការពីបេក្ខជន៖
មានសមត្ថភាពក្នុងការរៀបចំផែនការនិងធ្វើរបាយការណ៍ថ្លៃចំណាយ
មានគំនិតច្នៃប្រឌិត សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់
អាចរកទីតាំងល្អ អាហារសម្រន់ក្នុងតម្លៃសមរម្យ
មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន
មានទំនុកចិត្តលើការងាររបស់ខ្លួន
3. ផ្នែកភាពយន្តឯកសារ (Documentary Team)
អ្នកថតរូប / Camera person
ទំនួលខុសត្រូវ៖
ថតរូប និងវីដេអូនៅថ្ងៃកម្មវិធី
ជ្រើសសរើសរូបថតបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយហ្វេកបុក (Facebook)
បង្ហោះរូបថតចូលក្នុង Google Drive
តម្រូវការពីបេក្ខជន៖
មានចំណេះដឹងមូលដ្ឋានក្នុងការថតរូបថត និងវីដេអូ
មានឆន្ទ:ក្នុងការរៀនសូត្រ
មានគំនិតច្នៃប្រឌិត សុជីវធម៌ រួសរាយ អាចបត់បែនបាន និងមានការតាំងចិត្តខ្ពស់
សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://web.facebook.com/breakthroughKH
Website: https://www.ruler.community.com/
Website: https://www.breakthroughkh.com
Telegram channel: https://t.me/genxtcommunity
Email: genxtcommunity@gmail.com
Email: breakthroughKH@gmail.com